សូមស្វាគមន៏លោកអ្នកមកកាន់​​ ANGLE HOTEL AND RESORT.....

ការផ្ដល់ជូនពិសេស

ព្រះរាជាណាចក្រកម្ពុជា

អាកាសធាតុ

        អាកាសធាតុកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ត្រូវបានគ្របដណ្ដប់ដោយខ្យល់មូសុង ដែលគេស្គាល់ថាក្ដៅហើយសើមនៅតំបន់និវត្តន៍ ពីព្រោះតែភាពដោយឡែកគ្នានៃរដូវកាលដែលបានកត់សម្គាល់ខុសគ្នា។ កម្ពុជាមានសីតុណ្ហភាពរវាងពី ២១ ដល់ ៣៥ °C (៦៩,៨ ដល់៩៥ °F) និងមានលំអានជាមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលទៅដីគោកដែលនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃនិង​មហាសមុទ្រឥណ្ឌាចាប់ពីខែ ឧសភា ដល់ខែ តុលា។ មូសុងឦសាននាំមកនូវរដូវប្រាំង ដែលបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មីនា។

ប្រទេសនេះឆ្លងកាត់ការធ្លាក់ភ្លៀងយ៉ាងច្រើនបំផុតចាប់ពីខែ កញ្ញា ដល់ខែ តុលា ជាមួយកំឡុងរដូវប្រាំងដែលផ្ដើមឡើងចាប់ពីខែ មករា ដល់​ខែ កុម្ភៈ។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។

កម្ពុជាមានរដូវពីរផ្សេងគ្នា។ រដូវវស្សា ដែលចាប់ផ្ដើមពីខែ ឧសភា ដល់ខែ តុលា អាចឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់២២ °C (៧១,៦ °F)និងត្រូវបាននាំមកជាទូទៅជាមួយភាពសើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មេសា នៅពេលនោះសីតុណ្ហភាពអាចកើនឡើងរហូតដល់៤០ °C (១០៤ °F)ក្បែរខែ មេសា។ ទឹកជំនន់ដ៏មហន្តរាយបានកើតឡើងនៅឆ្នាំ ២០០១ និងម្ដងទៀតនៅឆ្នាំ ២០០២ ដែលកម្រិតទឹកជំនន់ខ្លះស្ទើរតែរាល់ឆ្នាំ។


Online Reservation

ប្រតិទិន

Angel Hotel ផ្លូវលេខ. 6, សង្កាត់ ទឹកល្អក់៣, ខ័ណ្ឌទួលគោក, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ: +855 069 666 707 / +855 097 505 2828FAX :E-mail: voeun.ratha@gamil.com

រក្សាសិទ្ធិ © ២០១៤ ដោយ​ វឿនរដ្ឋា​
កែសម្រួលដោយ សួ​ លីឡាយ នៅខែ ធ្នូ​ ឆ្នាំ២០២០